Sunday, May 11, 2014

តើទិវានៃសេចក្ដីស្រលាញ់ យុវជនពិត ជាបង្ហាញនូវសេចក្ដីស្រលាញ់ដល់អ្នកម្ដាយយ៉ាងណាទៅ?

យើងឃើញថាថ្ងៃនេះយុវជនមួយចំនួនបានបង្ហាញនូវសេចក្ថីស្រលាញ់របស់ខ្លួនតាមរយះបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន។ យើងឃើញថាអ្នក ខ្លះបានបង្ហោះនូវ រូបភាពជាការដឹងគុណ​អ្នកម្ដាយ​ដែល​បានខំចិញ្ចឹមបីបាច់ថែរក្សាតាំងពីបានកកើតរហូតដល់ធំពេញវ៏យ ខ្លះក៏បានបង្ហាញនូវ ការ​អភ័យ​​ទោសចំពោះអ្នកម្ដាយនូវរាល់ទង្វើដែលខ្លួនបានប្រព្រឹត្តកន្លងមក រីឯអ្នកខ្លះបាន​បង្ហោះ​នូវ​រូប​ភាពជាការថើបចំពោះម្ដាយបង្ហាញពីទឹកចិត្តស្រលាញ់គ្នាដល់អ្នកមានគុណរបស់ខ្លួនជាដើម។ តើការបង្ហាញនូវអ្វីដែលពួកគេបានបង្ហោះទាំងនេះពិតជាចេញពីក្រអៅបេះដូងឬយ៉ាងណា? ប្រសិនបើនេះជាការបង្ហាញដោយចិត្តជ្រះថ្លា នោះគឺជារឿងមួយដ៍ប្រពៃក្រៃលែង ដែល​ជាការ​ធ្វើឱយអ្នកម្ដាយសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន។តែសូមឱយការបង្ហាញនេះបន្តជា និរន្តរ៍ អ្វី​ដែលសំខាន់បំផុតនោះ គឺគាត់ចង់បាននូវការប្រព្រឹត្តរបស់កូនៗដោយត្រឹមត្រូវ មិនមែនតែ​មួយ​ថ្ងៃទេ​តែសូមឱយការបង្ហាញសេចក្ដីស្រលាញ់នេះ មានជារៀងរាល់ថ្ងៃ. ..។

នេះគ្រាន់តែ​​ជាការសរសេរលេងរបស់ខ្ញុំតែប៉ណ្ណោះ បើមានការខុសឆ្គងសូមមេត្តា  អភ័ទោស​ចំពោះ​ពាក្យពេជន៍មិនសមរម្យណាមួយ ។
រីករាយថ្ងៃនៃសេចក្ដីស្រលាញ់ចំពោះ អ្នកម្ដាយនិងលោកឳពុកគ្រប់រូបលើសកលលោក។

Monday, May 5, 2014

Foreigners always like reading book wherever they go, they can read

Some reasons why they like reading books:
1. They want to know more about the other cultures:
2. They like traveling 
3. They do not want to waste their time free