យើងឃើញថាថ្ងៃនេះយុវជនមួយចំនួនបានបង្ហាញនូវសេចក្ថីស្រលាញ់របស់ខ្លួនតាមរយះបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន។ យើងឃើញថាអ្នក ខ្លះបានបង្ហោះនូវ រូបភាពជាការដឹងគុណអ្នកម្ដាយដែលបានខំចិញ្ចឹមបីបាច់ថែរក្សាតាំងពីបានកកើតរហូតដល់ធំពេញវ៏យ ខ្លះក៏បានបង្ហាញនូវ ការអភ័យទោសចំពោះអ្នកម្ដាយនូវរាល់ទង្វើដែលខ្លួនបានប្រព្រឹត្តកន្លងមក រីឯអ្នកខ្លះបានបង្ហោះនូវរូបភាពជាការថើបចំពោះម្ដាយបង្ហាញពីទឹកចិត្តស្រលាញ់គ្នាដល់អ្នកមានគុណរបស់ខ្លួនជាដើម។ តើការបង្ហាញនូវអ្វីដែលពួកគេបានបង្ហោះទាំងនេះពិតជាចេញពីក្រអៅបេះដូងឬយ៉ាងណា? ប្រសិនបើនេះជាការបង្ហាញដោយចិត្តជ្រះថ្លា នោះគឺជារឿងមួយដ៍ប្រពៃក្រៃលែង ដែលជាការធ្វើឱយអ្នកម្ដាយសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន។តែសូមឱយការបង្ហាញនេះបន្តជា និរន្តរ៍ អ្វីដែលសំខាន់បំផុតនោះ គឺគាត់ចង់បាននូវការប្រព្រឹត្តរបស់កូនៗដោយត្រឹមត្រូវ មិនមែនតែមួយថ្ងៃទេតែសូមឱយការបង្ហាញសេចក្ដីស្រលាញ់នេះ មានជារៀងរាល់ថ្ងៃ. ..។
នេះគ្រាន់តែជាការសរសេរលេងរបស់ខ្ញុំតែប៉ណ្ណោះ បើមានការខុសឆ្គងសូមមេត្តា អភ័ទោសចំពោះពាក្យពេជន៍មិនសមរម្យណាមួយ ។
រីករាយថ្ងៃនៃសេចក្ដីស្រលាញ់ចំពោះ អ្នកម្ដាយនិងលោកឳពុកគ្រប់រូបលើសកលលោក។
រីករាយថ្ងៃនៃសេចក្ដីស្រលាញ់ចំពោះ អ្នកម្ដាយនិងលោកឳពុកគ្រប់រូបលើសកលលោក។
No comments:
Post a Comment