ចិន្តា
អាយុ៣២ឆ្នាំជាស្ថាបនិកហាងដេរសំលៀកបំពាក់ដាម៉ូត Damode ក្នុងរាជធានីភ្នំពេញ
។ ចិន្ដាជាអ្នកស្រុកជនបទមួយរូបក្នុងខេត្តពោធិសាត់។ នាងបានសម្រេចចិត្ត ចាកចេញពីគ្រួសារព្រោះចិន្ដា
បានប្រលងធ្លាក់ថ្នាក់ទី៩ នៅក្នុងឆ្នាំ 2000 បន្ទាប់មក បានទៅធ្វើការជាកម្មការនីរោងចក្រកាត់ដេរមួយនៅក្នុងរាជធានីភ្នំពេញ។
ធ្វើការជិត 10
ម៉ោងក្នុងមួយថ្ងៃ និង 6 ឬ 7 ថ្ងៃ បូកនឹងថែមម៉ោងទៀតនៅថ្ងៃចុងសប្តាហ៍។
ចិន្ដា «បន្ទាប់ពីខ្ញុំប្រលងធ្លាក់ថ្នាក់ទី៩មក
ខ្ញុំមានអារម្មណ៍ថាហាក់ដូចជាមិនដឹងត្រូវទៅណានោះឡើយព្រោះខ្ញុំមិនដឹងថា នឹងត្រូវធ្វើបន្ទាប់ទៀត
ក្រុមគ្រួសាររបស់ខ្ញុំគឺនៅក្នុងស្ថានភាពក្រីក្រនិងបងប្អូន៦នាក់ស្ថិតនៅក្នុងបន្ទុកគ្រួសារ
នេះជាមូលហេតុដែលខ្ញុំបានសម្រេចចិត្តចាកចេញពីក្រុមគ្រួសាររបស់ខ្ញុំក្នុងគោលបំណងដើម្បីរកប្រាក់ចំណូលសម្រាប់ខ្លួន
និងគ្រួសារខ្លះ។ ខ្ញុំធ្វើការទទួលបាន ២០ ដុល្លារអាមេរិក ក្នុងមួយខែ។ ពេលខ្លះខ្ញុំធ្វើការថែមម៉ោងដើម្បីទទួលបានប្រាក់បន្ថែមទៀត
"។
បន្ទាប់ពីធ្វើការនៅរោងចក្រកាត់ដេរជិតមួយឆ្នាំ
ចិន្ដាបានត្រលប់ទៅស្រុកកំណើតវិញ។ "ខ្ញុំត្រឡប់ទៅស្រុកកំណើតវិញដោយសារតែខ្ញុំគិតថាការធ្វើការក្នុងរោងចក្រកាត់ដេរ
ខ្ញុំមិនអាចរៀនអ្វីនោះទេ គឺធ្វើការតែនៅក្រោមតែបង្គាប់គេ មិនអាចជម្រុញខ្លួនឯងអោយមានភាពប្រសើរឡើងទេ»។ ត្រឡប់មកវិញចិន្ដាទៅរៀនដេរសំលៀកបំពាក់នៅក្នុងខេត្តពោធិ៍សាត់ប្រហែលមួយឆ្នាំ
ហើយបានធ្វើការជាជាងដេរសំលៀកបំពាក់ដោយខ្លួនឯងនៅផ្សារខេត្តពោធិ៍សាត់។
នៅឆ្នាំ 2003 ចិន្ដាបានសម្រេចចិត្តទៅនៅរាជធានីភ្នំពេញជាថ្មីម្តងទៀតដើម្បីធ្វើការជាជាងដេរនៅក្នុងហាកាត់ដេរមួយកន្លែងនៅជិតផ្សារទួលទំពូង។
ធ្វើការនៅក្នុងហាងនេះនាងបានទទួលប្រាក់មួយចំនួនអាចជួយផ្គត់ផ្គង់ដល់ការចំណាយប្រចាំថ្ងៃរបស់នាងប៉ុន្តែនៅតែមិនគ្រប់គ្រាន់ឡើយ។
លើសពីនេះទៀតហាងកាត់ដេរនេះគឺភាគច្រើនដេរសំលៀកបំពាក់សម្រាប់ជនបរទេស។
ដូច្នេះចិន្ដាមានឱកាសក្នុងការពង្រឹងការដេរសំលៀកបំពាក់កាន់តែប្រសើរថែមទៀត។
មិនយូរប៉ុន្មានចិន្ដាបានឈប់ធ្វើការនៅក្នុងហាងកាត់ដេរនោះ។
ចិន្ដាបានទៅរស់នៅជាមួយម្តាយមីងរបស់នាងនិងដេរដោយ ឲ្យអតិថិជនដោយខ្លួនឯង ដែលមិនមែនស្ថិតក្រោមការគ្រប់គ្រងដទៃ។
ចិន្ដា "ខ្ញុំទៅស្នាក់រស់នៅជាមួយមីងរបស់ខ្ញុំនៅជិតផ្សារថ្មីនៅក្នុងសណ្ឋាគារមួយដែលត្រូវបានបោះបង់ចោលបន្ទាប់ពីសម័យខ្មែរក្រហម។
ខ្ញុំបានស្នាក់នៅជាមួយគាត់ជិតពីរឆ្នាំ ខ្ញុំមានម៉ាស៊ីនដេរផ្ទាល់ខ្លួនរបស់ខ្ញុំ
ខ្ញុំអាចដេរសម្រាប់អតិថិជនមួយចំនួនដែលខ្ញុំបានស្គាល់ខ្លះពីហាងកាត់ដេរធ្លាប់ធ្វើ។
ខ្ញុំបានទៅសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញក្នុងគោលបំណងដើម្បីស្នើសុំឱ្យដាក់លក់សម្លៀកបំពាក់ដែល
ខ្ញុំបានដេរ ខ្ញុំបានទទួលការយល់ព្រមឲ្យដាក់លក់សំលៀកបំពាក់ក្នុងសណ្ឋាគារមួយចំនួន។
ខ្ញុំស្គាល់ម្ចាស់ហាងមួយចំនួនផ្សេងទៀតនៅតាមមាត់ទន្លេដែលលក់វត្ថុអនុស្សាវរីយ៍
និងសំលៀកបំពាក់បែបបរទេស។
នៅឆ្នាំ
2006 អតិថិជនជាច្រើនចាប់ផ្តើមទទួលស្គាល់ជាពិសេសជនបរទេស។
នាងបានសម្រេចចិត្តជួលផ្ទះសម្រាប់អាជីវកម្មផ្ទាល់ខ្លួនមួយ ។ ពីរឆ្នាំក្រោយមកឆ្នាំ
2008 ចិន្ដាបានផ្លាស់ប្តូរទៅជួលផ្ទះមួយដែលទំហំធំជាងមុនបន្ដិចនៅជិតវិមានឯករាជ្យ។
បច្ចុប្បន្ន ចិន្ដាមានបុគ្គលិកពីរនាក់និងសិក្ខាកាម២នាក់នៅក្នុងហាងរបស់នាង។
ការងារជាជាងកាត់ដេរសំលៀកបំពាក់ពិតជាមិនងាយស្រួល និងមានការគិតច្រើនខ្លាំង។ ចិន្ដា "ខ្ញុំបានជួបនិងបញ្ហាជាច្រើនប៉ុន្តែខ្ញុំមិនដែលបោះបង់ឡើយ
កាន់តែជួបបញ្ហា កាន់តែធ្វើឲ្យខ្ញុំមានភាពរឹងមាំ" ។
ចិន្ដាចង់ឱ្យមនុស្សផ្សេងទៀតមិនត្រូវបោះបង់អ្វីដែលពួកគេកំពុងធ្វើនោះទេ
ទោះបីជាពួកគេមិនទាន់បានឈានដល់គោលដៅរបស់ពួកគេ ហើយសម្រាប់អ្នកដែលមិនបានទទួលការអប់រំខ្ពស់
សូមកុំមានការអស់សង្ឃឹម។ ចិន្ដា «ខ្ញុំគិតថាទោះបីជាយើងមិនបានទទួលការអប់រំគ្រប់គ្រាន់ល្អដូចអ្នកដទៃ ប៉ុន្តែវាមិនមែនមានន័យថាយើងមិនអាចទទួលបានជោគជ័យនៅថ្ងៃអនាគត់ឡើយ
ដូច្នេះត្រូវរក្សាជំហ៊រ នូវអ្វីដែលអ្នកកំពុងធ្វើ "។






