Saturday, November 7, 2015

ពីកម្មការនីរោងចក្រកាត់ដេរ ក្លាយជាម្ចាស់ហាងដេរសំលៀកបំពាក់បរទេស (Khmer Version)

ចិន្តា​ អាយុ៣២ឆ្នាំ​ជា​ស្ថាបនិក​ហាងដេរសំលៀកបំពាក់ដាម៉ូត Damode ក្នុង​រាជធានី​ភ្នំពេញ
​។ ចិន្ដា​ជាអ្នកស្រុកជនបទមួយរូបក្នុង​ខេត្ត​ពោធិ​សាត់​។ នាង​បាន​សម្រេច​ចិត្ត​ ​ចាក​ចេញ​ពី​គ្រួសារ​ព្រោះចិន្ដា បានប្រលង​ធ្លាក់ថ្នាក់​ទី​៩​ ​នៅ​ក្នុង​ឆ្នាំ 2000 បន្ទាប់មក បានទៅ​ធ្វើ​ការ​ជាកម្មការនីរោងចក្រ​កាត់​ដេរ​មួយ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​។ ​ធ្វើ​ការ​ជិត 10 ម៉ោង​ក្នុង​មួយ​ថ្ងៃ ​និង 67 ថ្ងៃ​ បូកនឹងថែមម៉ោងទៀត​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​។​ ចិន្ដា «​បន្ទាប់​ពី​ខ្ញុំ​ប្រលងធ្លាក់ថ្នាក់ទី៩មក ​ខ្ញុំ​មាន​អារម្មណ៍ថាហាក់ដូចជាមិនដឹងត្រូវទៅណានោះ​ឡើយ​​ព្រោះ​ខ្ញុំ​មិន​ដឹង​ថា​ ​នឹង​ត្រូវ​ធ្វើ​បន្ទាប់​ទៀត ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​គឺ​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​និង​បងប្អូន៦នាក់ស្ថិតនៅក្នុងបន្ទុកគ្រួសារ នេះជា​មូល​ហេតុ​ដែល​ខ្ញុំ​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ក្នុង​គោល​បំណង​ដើម្បី​រក​ប្រាក់​ចំណូល​សម្រាប់ខ្លួន និងគ្រួសារខ្លះ។ ខ្ញុំធ្វើការទទួលបាន ២០ ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ​។ ពេល​ខ្លះ​ខ្ញុំ​​ធ្វើ​ការ​ថែម​ម៉ោង​ដើម្បី​ទទួល​បាន​ប្រាក់​បន្ថែម​ទៀត "។

បន្ទាប់​ពី​ធ្វើ​ការ​នៅ​រោង​ចក្រ​កាត់​ដេរ​ជិត​មួយ​ឆ្នាំ​ ចិន្ដាបានត្រលប់ទៅស្រុកកំណើត​វិញ​។ "​ខ្ញុំត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដោយ​សារ​តែ​ខ្ញុំ​គិត​ថា​ការ​ធ្វើ​ការក្នុងរោងចក្រ​កាត់ដេរ​ ​ខ្ញុំ​មិន​អាច​រៀន​អ្វី​នោះ​ទេ​ គឺ​ធ្វើ​ការ​តែ​នៅ​ក្រោម​តែបង្គាប់គេ ​មិន​អាច​ជ​ម្រុ​ញ​ខ្លួន​ឯងអោយមាន​ភាព​ប្រសើរ​ឡើង​ទេ​»​។ ​ត្រឡប់​មក​វិញ​ចិន្ដាទៅរៀនដេរសំលៀកបំពាក់​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ប្រហែល​មួយ​ឆ្នាំ​​ ហើយ​​បាន​ធ្វើ​ការ​ជាជាងដេរសំលៀកបំពាក់ដោយខ្លួនឯង​នៅ​​ផ្សារ​ខេត្ត​ពោធិ៍សាត់​​។ នៅ​ឆ្នាំ 2003 ចិន្ដា​បាន​សម្រេច​ចិត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ​ជា​ថ្មី​ម្តង​ទៀត​ដើម្បី​ធ្វើការ​ជាជាងដេរ​នៅ​ក្នុង​ហាកាត់​ដេរ​មួយកន្លែងនៅ​ជិត​ផ្សារ​ទួល​ទំពូង​។ ធ្វើ​ការ​នៅ​ក្នុង​ហាង​នេះ​នាង​បាន​ទទួល​ប្រាក់​មួយ​ចំនួន​​អាច​ជួយ​ផ្គត់ផ្គង់​ដល់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​នាង​ប៉ុន្តែ​នៅ​តែមិនគ្រប់គ្រាន់ឡើយ។ លើស​ពី​នេះ​ទៀត​ហាង​កាត់ដេរ​នេះ​គឺ​ភាគ​ច្រើន​ដេរ​សំលៀកបំពាក់សម្រាប់​ជន​បរទេស​​។ ដូច្នេះ​ចិន្ដាមាន​ឱកាស​ក្នុងការពង្រឹង​ការដេរសំលៀកបំពាក់កាន់តែប្រសើរថែមទៀត។​

មិនយូរប៉ុន្មានចិន្ដាបាន​ឈប់​ធ្វើការ​នៅ​ក្នុង​ហាង​កាត់ដេរ​នោះ​។ ចិន្ដាបានទៅ​រស់​នៅ​ជាមួយ​ម្តាយ​មីង​របស់​នាង​និងដេរ​ដោយ​ ​ឲ្យអតិថិជនដោយខ្លួនឯង ​ដែល​មិន​មែន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដទៃ។ ចិន្ដា "ខ្ញុំ​ទៅស្នាក់រស់នៅ​ជាមួយ​មីង​របស់​ខ្ញុំ​នៅ​ជិត​ផ្សារ​ថ្មីនៅ​ក្នុង​សណ្ឋាគារ​មួយ​ដែល​ត្រូវ​បាន​បោះបង់ចោល​បន្ទាប់​ពីសម័យ​ខ្មែរ​ក្រហម​។ ខ្ញុំ​បាន​ស្នាក់នៅ​ជាមួយគាត់​ជិត​ពីរ​ឆ្នាំ​​ ​ខ្ញុំ​មាន​ម៉ាស៊ីន​ដេរ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ​ខ្ញុំ​អាច​ដេរ​សម្រាប់​អតិថិជន​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ស្គាល់​ខ្លះ​ពី​ហាងកាត់ដេរ​ធ្លាប់ធ្វើ។ ​ខ្ញុំ​បាន​ទៅសណ្ឋាគារ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​គោល​បំណង​ដើម្បី​ស្នើ​សុំ​ឱ្យ​ដាក់លក់ស​ម្លៀ​ក​បំពាក់​ដែល​ ​ខ្ញុំ​បានដេរ​ ​ខ្ញុំ​បាន​ទទួល​ការ​យល់​ព្រម​ឲ្យដាក់លក់សំលៀកបំពាក់ក្នុងសណ្ឋាគារមួយចំនួន​។ ខ្ញុំ​ស្គាល់​ម្ចាស់​ហាង​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​តាមមាត់​ទន្លេ​ដែល​លក់វត្ថុ​អនុស្សាវរីយ៍ និង​សំលៀកបំពាក់បែបបរទេស។

នៅ​ឆ្នាំ 2006 អតិថិជន​ជា​ច្រើន​ចាប់​ផ្តើ​ម​ទទួល​ស្គាល់​ជាពិសេស​ជនបរទេស​។ នាង​បាន​សម្រេច​ចិត្តជួលផ្ទះ​សម្រាប់​អាជីវកម្ម​ផ្ទាល់​ខ្លួន​មួយ ​។ ពីរ​ឆ្នាំ​ក្រោយមក​ឆ្នាំ 2008 ចិន្ដា​បាន​ផ្លាស់​ប្តូ​រ​ទៅ​ជួល​ផ្ទះ​មួយ​ដែល​ទំហំ​ធំ​ជាង​មុនបន្ដិចនៅ​ជិត​វិមានឯករាជ្យ​។ បច្ចុប្បន្ន ចិន្ដា​មាន​បុគ្គលិក​ពីរ​នាក់​និង​សិក្ខាកាម​២នាក់​នៅ​ក្នុង​ហាង​របស់​នាង​។ ការងារជាជាងកាត់ដេរសំលៀកបំពាក់​ពិតជាមិន​ងាយស្រួល និងមានការ​គិតច្រើនខ្លាំង។  ចិន្ដា "ខ្ញុំ​បាន​ជួបនិង​បញ្ហា​ជា​ច្រើន​ប៉ុន្តែ​ខ្ញុំ​មិន​ដែល​បោះបង់ឡើយ​ កាន់តែជួបបញ្ហា កាន់តែធ្វើឲ្យខ្ញុំមានភាពរឹងមាំ" ។

ចិន្ដា​​ចង់​ឱ្យ​មនុស្ស​ផ្សេង​ទៀត​មិន​ត្រូវ​បោះបង់​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើនោះទេ ​ទោះ​បី​ជា​ពួក​គេ​មិនទាន់​បាន​ឈាន​ដល់​គោល​ដៅ​របស់​ពួក​គេ​ ហើយ​សម្រាប់​អ្នក​ដែល​មិន​បាន​ទទួល​ការ​អប់រំ​ខ្ពស់​ សូម​កុំ​មាន​ការ​អស់​សង្ឃឹម​។ ចិន្ដា «​ខ្ញុំ​គិត​ថា​ទោះ​បី​ជា​យើង​មិន​បាន​ទទួល​ការអប់រំ​គ្រប់គ្រាន់​ល្អ​ដូច​អ្នក​ដទៃ ប៉ុន្តែ​វា​មិន​មែន​មាន​ន័យ​ថា​យើង​មិន​អាច​ទទួល​បាន​ជោគជ័យ​នៅ​ថ្ងៃ​អនាគត់​ឡើយ ​ដូច្នេះ​ត្រូវ​រក្សាជំហ៊រ នូវអ្វី​ដែល​អ្នក​កំពុង​ធ្វើ "។

No comments:

Post a Comment